មណ្ឌលគិរី៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំង សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងនគរបាលក្រុងសែនមនោរម្យ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើករណីប្រមូលនិង សន្និធិផល អនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតមួយកន្លែង (អញ្ញាតជន) ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បច្ចុប្បន្នវត្ថុតាង យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្ត។