កោះកុង៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំការប្រជុំផ្សព្វផ្សាយផែនការត្រៀមបម្រុង ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់, ការងារត្រៀមទទួល និងសហការជាមួយក្រុមអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ, ការបង្កើតក្រុមការងារតាមដាន និងគ្រប់គ្រងការកសាង ជួសជុលអង្គភាព និងបញ្ហាផ្សេងៗ ដោយមានសមាសភាពអញ្ជើញចូលរួម មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យចំណុះមេបញ្ជាការដ្ឋាន។