You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំប្រជុំរៀបចំពង្រាងសន្ទស្សន៍ផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថ ឆ្នាំ២០២៤

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំប្រជុំរៀបចំពង្រាងសន្ទស្សន៍ផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថ ឆ្នាំ២០២៤

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនប្រតិបតិ្តការនិងហ្វឹកហ្វឺន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរៀបចំពង្រាងសន្ទស្សន៍ផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងសាលាទាំងពីរផងដែរ។