You are currently viewing ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញពិធីអភិសេកស្តេចគ្រុឌមានជ័យ នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញពិធីអភិសេកស្តេចគ្រុឌមានជ័យ នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីអភិសេកស្តេចគ្រុឌមានជ័យ នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធខេត្ត ព្រមទាំងមានការចូលរួមពីលោកមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។