កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កំពង់ធំ បានដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់ ពិធីបុណ្យទន្លេ លើកទី៧ ឆ្នាំ ២០២៣ នៅខេត្តកំពង់ធំ ដោយការអញ្ជើញចូលរួម ពីលោក-លោកស្រី មេបញ្ជាការរងខេត្ត នាយ-នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ លោក នាយការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។