ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងាររៀបចំពិធីបុណ្យឆ្លងមហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម(អ៊ិច១៦) ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ និងប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ពិធីបុណ្យទន្លេ លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ«ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» នៅថ្ងៃទីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។