កណ្តាលៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គហ្វឹកហ្វឺនជំនាញ ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ ក្នុងអង្គភាពចំនួន៧៥នាក់ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក នាយការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។
លោក វរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអានរបាយការណ៍ហ្វឹកហ្វឺនជូនអង្គពិធី។
ក្នុងឱកាសនេះដែរ លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ អគ្គបញ្ជាការ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់នាយ នាយរងនៃកងរាជអាវុធហត្ថទាំងអស់។
លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានណែនាំ ដល់សិក្ខាកាម ថាសូមឲ្យប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់លោកគ្រូឧទេសនាម ត្រូវហ៊ានសួរអ្វីដែលខ្លួនមិនចេះ មិនយល់ ត្រូវគោរពវិនយ័ បទបញ្ជាផ្ទៃក្នុង ហាមអវត្តមានក្នុងម៉ោងរៀនសូត្រ ។
ការបើកវគ្គនេៈ គឺធ្វើឡើងដើម្បីបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង ដើម្បីពង្រឹងស្មារតី និងក្រមសីធម៏យោធាច្បាប់ដើម្បីគុណភាពការងារឲ្យមានភាពប្រសើរឡើង ហើយក៏ដូចជាការដកស្រង់បច្ចេកទេសចំណេៈដឹងពីអ្នកចេៈច្រើន មកពន្យល់អ្នកចេៈតិច ពីអ្នកចេៈតិចមកពន្យល់ដល់អ្នកមិនចេៈសោៈ ។
លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ទៀតថា ដោយសារការគិតគូពីអង្គភាពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំដើម្បីឲ្យកម្លាំងអាវុធហត្ថមានទាំងកម្លាំងកាយ ស្មារតី វិជ្ជាជីវៈគុណភាពដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺននេៈបានធ្វើឲ្យថាមពល កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិនៃយើង។
ការបើកវគ្គនេៈមានរយៈពេល ១៥ថ្ងៃ មានមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា កិច្ចការរដ្ឋបាល បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថ។