ព្រៃវែង៖ ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចំាខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានកាចូលរួម មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ។