ឧត្តរមានជ័យ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់នូវសារធាតុញៀន នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។