You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

ព្រះសីហនុ៖ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យចំណុះមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ក្រុមគ្រួសារថ្នាក់ដឹកនាំ ក្រុមការងារយេនឌ័រកងរាជអាវុធហត្ថនារី ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព។ ក្នុងឱកាសនេះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រគល់ជូនបាច់ផ្កាចំនួន ០១បាច់, វត្ថុអនុស្សាវរីយ៍ចំនួន ០១កញ្ចប់, ថវិកាចំនួន ២០០,០០០រៀល (សម្រាប់ ០១នាក់) ជូនដល់ក្រុមគ្រួសារថ្នាក់ដឹកនាំ និងក្រុមការងារយេនឌ័រកងរាជអាវុធហត្ថនារី ចំនួន ២៣នាក់។