You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន សំណេះសំណាល ជាមួយកងរាជអាវុធហត្ថនារីដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ០៨មីនា

ឧត្តមសេនីយ៍ត្រី ជូ សារុន សំណេះសំណាល ជាមួយកងរាជអាវុធហត្ថនារីដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ០៨មីនា

កំពង់ស្ពឹ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល ជាមួយកងរាជអាវុធហត្ថនារីដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ០៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”។

ក្នុងឱកាសនេះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភសម្ភារ និងថវិកាសរុបទាំងអស់មានក្រណាត់ហូល ០៤ក្បិន, អង្ករចំនួន ១៦បាវ, កូកាកូឡាចំនួន ៨កេស,  ផ្កា ៤បាច់, ម៉ាស់ចំនួន ១៦ប្រអប់, ជែលចំនួន ៣២ដប, ទឹកបរិសុទ្ធចំនួន ១៦កេស និងថវិកាចំនួន ៨០០,០០០៛ផងដែរ។