កំពង់ចាម៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានប្ររព្ធពិធីប្រជុំ ផ្សព្វផ្សាយអនុសាសន៍សំខាន់ៗ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ខែកុម្ភៈ និងទិសដៅការងារកងរាជអាវុធហត្ថ ខែមីនា ឆ្នាំ២០២៣, ផែនការការពាររក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវជូនថ្នាក់ដឹកនាំ, ផែនការការពារ រក្សាសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ក្នុងពិធី ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣ (ថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣)។
ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ។