ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើប្រទេស បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថខែកុម្ភៈ និងលេីកទិសដៅការងារកងរាជអាវុធហត្ថខែមីនា ឆ្នាំ២០២៣ ដោយអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឧត្តមសេនីយ៍ នាយរងសេនាធិការ ឧត្តមសេនីយ៍ ស្នងការរង ស្នងការដ្ឋានទាំង៧ នាយកសាលាទាំង២ នាយការិយាល័យហិរញ្ញវត្ថុ ការិយាល័យអធិការកិច្ច នាយរងខុទ្ទកាល័យនិងមានការចូលរួមពីបញ្ជាដ្ឋានកងរាជអាវុធហត្ថ រាជធានី ខេត្ត តាមប្រព័ន្ធវីដេអូខុនហ្វឺរេន Conference នៃសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។