You are currently viewing ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថនារីចំនួន ១៨នាក់

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថនារីចំនួន ១៨នាក់

បាត់ដំបង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថនារីចំនួន ១៨នាក់ ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី ០៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្រ្ដីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល។