កោះកុង៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកជំទាវ បានអញ្ជើញសំណេះសំណាល និងអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យទាំងអស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ប្រធានស្នាក់ការសន្តិសុខ និងគ្រួសារអាវុធហត្ថផងដែរ។
ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់អាវុធហត្ថនារីចំនួន ០៩នាក់ និងគ្រួសារអាវុធហត្ថចំនួន ៣៦នាក់។