You are currently viewing វរសេនីយ៍ឯក ស៊ិន លី ប្រារព្ធពីធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា

វរសេនីយ៍ឯក ស៊ិន លី ប្រារព្ធពីធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា

សៀមរាប៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ (ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង និងលោកប្រធានមន្ទីរទាំង៧ ដែលមានសមាជិកចូលរួម ២៤នាក់ ក្នុងនោះអាវុធហត្ថនារីចូលរួម ២១នាក់។