You are currently viewing ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ប្រារព្ធពីធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ប្រារព្ធពីធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា

ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងគ្រួសារនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ជាច្រើនផងដែរ។

ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានឧបត្ថម្ភថវិកាដល់អាវុធហត្ថនារី ០៧នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករ ២ការ៉ុង មី១កេស ទឹកបរិសិទ្ធ ១កេស និងថវិកា ២០០,០០០រៀល សរុបថវិកាអស់ ៣,៣៧៤,០០០រៀល ។