You are currently viewing ឧត្តមសេនីយ៍ត្រី មាស យ៉ត ប្រជុំផ្សព្វផ្សាយផែនការ ការពារបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ

ឧត្តមសេនីយ៍ត្រី មាស យ៉ត ប្រជុំផ្សព្វផ្សាយផែនការ ការពារបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ

កំពង់ធំ៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ  បានប្រជុំផ្សព្វផ្សាយផែនការ ការពារបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” ដល់មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ។

ក្នុងឱកាសនោះ លោកមេបញ្ជាការ បានធ្វើការណែនាំដល់នាយទាហាន ពលទាហានក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុតលើតួនាភារៈកិច្ចរបស់ខ្លួន ក្នុងការការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ធានាបង្ការ បង្ក្រាប និងសង្រ្គោះ ក្នុងពិធីបុណ្យទន្លេលើកទី៧ឆ្នាំ២០២៣ នេះ ។