You are currently viewing វរសេនីយ៍ឯក សៀ ទីន ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា

វរសេនីយ៍ឯក សៀ ទីន ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក វរសេនីយ៍ឯក សៀ ទីន នាយសេធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល”។

ដោយមានការចូលរួមពីលោក នាយសេនាធិការរង ប្រធានមន្ទីរព្រម នាយ-នាយរងអាវុធហត្ថចំនួន១២នាក់ បុគ្គលិកនារី អ ហ ២៩នាក់ និងអ្នកបម្រើការងារក្នុងអង្គភាព ចំនួន០៤នាក់ សរុបចំនួន ៤៥នាក់។

ក្នុងនោះដែរ លោក វរសេនីយ៍ឯក បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍មានបាច់ផ្កា១បាច់,កាដូ១, ថវិកាក្នុងម្នាក់១០០,០០០រៀល សរុបថវិកា១៣,៤៥០,០០០៛(ដប់បីលានបួនសែនប្រាំម៉ឺនរៀលគត់) សម្រាប់នារី៣៣នាក់៕