កំពត៖ រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំមន្ត្រីក្រោមឱវាទ ទទួលជួបដំណើរទស្សនៈកិច្ច របស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ដឹកនាំដោយលោក វរសេនីយ៍ឯក Moch Rizal អញ្ជើញចូលជួបសម្ដែងការគួរសមសំណេះសំណាលនៅកងរាជអាវុធហត្ថខេត្តកំពត។