សៀមរាប៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំឆ្លងឧបសម្ព័ន្ធផែនការការពារសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ (ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៨-១០ ខែមីនា ឆ្នាំ២០២៣, ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីប្រកាសបើកការដ្ឋានប្រតិបត្តការបោសសម្អាតមីន និងយុទ្ធភណ្ឌសង្គ្រាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣, ការពារសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ពិធីប្រគួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ( 32th SEA Games ) និងកីឡាជនពិការ លើកទី១២ ( 12th ASEAN Para Games ) ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ។