ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករង ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្ត្រហ្វឹកហ្វឺន នាយក្រុមយោធាចារ្យ នាយការិយាល័យដែលមានការពាក់ព័ន្ធ ក្នុងនោះអាវុធហត្ថនារីចំនួន ០៤នាក់ផងដែរ។
ក្នុងកម្មវិធីនេះដែរ លោកឧត្តមសេនីយ៍នាយក បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍មានបាច់ផ្កាម្នាក់ ១បាច់, ថវិកាក្នុងម្នាក់ ១០០,០០០រៀល ការដូរជាសារ៉ុងចំនួន០២ក្នុងម្នាក់ ។