តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថនារី ចំនួន ១៧នាក់ ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិនារី ០៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ (ស្រ្ដីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល)។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានលើកឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបានជូននូវថវិកាឧបត្ថម្ភសរុប ៣,៤០០,០០០ រៀលផងដែរ។