កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារពាក់ព័ន្ធកងរាជអាវុធហត្ថក្នុងសមយុទ្ធនាគមាសឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ ស្នងការ នាយក នាយករងមជ្ឈមណ្ឌល នាយការិយាល័យ និងវរអន្តរាគមន៍។