You are currently viewing លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា

លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោក ស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងនិងជាប្រធានក្រុមការងារយេនឌ័រ កងរាជអាវុធហត្ថលើប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ(ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល) ពិធីនេះប្រព្រឹត្ត នៅសាលប្រជុំ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។