ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើប្រទេស បានអញ្ជើញដឹកនាំប្រជុំអនុគណៈកម្មការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីសំណាក់លោក ស្នងការ ស្នងការរង នាយការិយាល័យ នាយផ្នែកដែលមានការពាក់ព័ន្ធ។