ស្ទឹងត្រែង៖ នៅម៉ោង១៦និង១៥នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុច ដំណាក់ស្លឹកគ្រៃ ភូមិសំអាង ឃុំ សំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងត្រែង បង្ក្រាបករណីជួញគ្រឿងញៀន។ ឃាត់ខ្លួនជនសង្ស័យ៣នាក់៖១-ឈ្មោះជួន ស៊ីនឿង ភេទ ប្រុស អាយុ២២ឆ្នាំ ខ្មែរ មុខរបរ ធ្វើស្រែ ទីលំនៅភូមិណារ៉ុង ឃុំឆែប២ ស្រុកឆែបខេត្តព្រះវិហារ។ ២-ឈ្មោះកែវ តាំងឡេង(សៀង ឡេង) ភេទប្រុស អាយុ៣១ឆ្នាំ ខ្មែរមុខរបរធ្វើស្រែនិងជំនួយការ ភូមិ ទីលំនៅភូមិណារុង ឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ។ ៣-សៀ អ៊ូឡាក់ ភេទប្រុស អាយុ២៧ឆ្នាំ ខ្មែរមុខរបរធ្វើស្រែ ទីលំនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ចាប់យកវត្ថុតាងរួមមាន:ថ្នាំញៀនមេតំហ្វេតាមីនwy ២ កញ្ចប់មានចំនួន១១៤គ្រាប់ ; ម៉ូតូ២គ្រឿង ;កាំបិត១; ដែកឆា ប១; កាបូបខ្មៅ១; លុយ៥ម៉ឺនរៀល។ បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យកំពុងឃាត់និងរក្សាទុកនៅក្នុងអង្គភាពដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។
ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន
- Post author:Eng Hy
- Post published:November 27, 2016
- Post category:បញ្ជាដឹកនាំ
You Might Also Like

ឧត្តមសេនីយ៍ទោ នាង សុជីវី ដឹកនាំប្រជុំត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តសមត្ថភាពបេក្ខជន!

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារជូនពរលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសគម្រប់ខួបកំណើត

វរសេនីយ៍ឯក ឡុង សុវណ្ណា អញ្ជើញទៅចូលរួមក្នុងពិធីគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងប្រទេសវៀតណាមជូនការដូប្រសិទ្ធិពរឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆមាស១ ឆ្នាំ២០២៣
