You are currently viewing វរសេនីយ៍ឯក ហួត សុភាព ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ចការងារ និងវឌ្ឍនភាពក្រុមការងារបទល្មើសសម្អាតប្រាក់

វរសេនីយ៍ឯក ហួត សុភាព ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ចការងារ និងវឌ្ឍនភាពក្រុមការងារបទល្មើសសម្អាតប្រាក់

បាត់ដំបង៖ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ចការងារ និងវឌ្ឍនភាពក្រុមការងារបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៃកងរាជអាវុធហត្ថខេត្ដបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយសេនាធិការ ប្រធានមន្ទីរ និងនាយការិយាល័យផងដែរ។