You are currently viewing វរសេនីយ៍ឯក ហ៊ាវ យូអៀន ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្ដរជាតិ ០៨មីនា

វរសេនីយ៍ឯក ហ៊ាវ យូអៀន ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្ដរជាតិ ០៨មីនា

មណ្ឌលគិរី៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ហ៊ាវ យូអៀន មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធខេត្តមណ្ឌលគិរី បានអញ្ជើញប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្ដរជាតិ ០៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្ដីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ។

ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក មេបញ្ជាការរង បានប្រគល់ថវិកាជូនអាវុធហត្ថនារី ០២នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២០០,០០០រៀល ហូលផាមួងមួយឈុត មី០១កេស ទឹកផ្លែឈើ ចំនួន ០១កេស និងទឹកបរិសុទ្ធចំនួន ០៣កេស។

លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក៏បានឧបត្ថម្ភ បងស្រីចុងភៅកងអន្តរាគមន៍ និងកម្មការនីចំនួន ០៣នាក់ដែលធ្វើសំណង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងម្នាក់ទទួលបានថវិកាចំនួន ១០០,០០០រៀល អង្ករចំនួន ០២បេ មីចំនួន ០១កេស ទឹកបរិសុទ្ធចំនួន ០១កេស និងសារុងចំនួន ០១។