កំពង់ធំ៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមប្រជុំទទួលផែនការការពារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ រាជរដ្ឋាភិបាល អញ្ជើញចូលរួម ក្នុងពិធីបុណ្យទន្លេលើកទី៧ នៅថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងសហការី និងបានអញ្ជើញត្រួតពិនិត្យកន្លែងប្រារព្ធពិធី និងតំបន់គោលដៅត្រៀមចំណុចខ្ពស់ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្សផងដែរ។