You are currently viewing ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

កំពង់ឆ្នាំង៖ វេលាម៉ោង៨:០០នាទីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ លើកទិសដៅការងារ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការ មេបញ្ជាការ-មេបញ្ជាការរង នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ផងដែរ។