ភ្នំពេញ៖ រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក ឧត្តមសេនីយ៍ទោ SURASAK (ស៊ូរ៉ាសាក់) ជាសេនានុព័ន្ធប៉ូលីស នៃស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងឧទ្ទេសនាមសេនានុព័ន្ធប៉ូលីសថ្មី នៃស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងប៉ូលីសថៃ និងកងរាជអាវុធហត្ថ។