ក្រចេះ៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធី អបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុង និងប្រធានស្នាក់សន្តិសុខផងដែរ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍មេបញ្ជាការ បានចែកជូននូវវត្ថុអនុស្សាវរីយ៍ដល់អាវុហត្ថនារី ចំនួន១៨ នាក់ (គ្រួសារអាវុធហត្ថចំនួន ០៧នាក់) ក្នុងម្នាក់ទទួលបានវត្ថុអនុស្សាវរីយ៍ចំនួន ០១ និងថវិកា ចំនួន ១០០,០០០រៀល។