You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចូលរួមកិច្ចប្រជុំរបាយការណ៍ កំណត់ហេតុ និងចុះហត្ថលេខា កិច្ចសហប្រតិបត្តិការឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចូលរួមកិច្ចប្រជុំរបាយការណ៍ កំណត់ហេតុ និងចុះហត្ថលេខា កិច្ចសហប្រតិបត្តិការឆ្នាំ២០២៣

ព្រៃវែង៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរបាយការណ៍ កំណត់ហេតុ និងចុះហត្ថលេខា កិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ ជាមួយលោក វរសេនីយ៍ឯក ឡេ វ៉ាន់លន់ មេបញ្ជាការ កងទ័ពការពារព្រំដែនខេត្តដុងថាប់ រវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០២៣ ។