ក្រចេះ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន២៧,២២៦,៥០០៛ ជូនដល់គ្រួសារសព លោក វរសេនីយ៍ត្រី សូត្រ ស៊ីម ជានាយអាវុធហត្ថខេត្តក្រចេះ ដែលបានទទួលមរណៈភាពកាលពីពេលកន្លងទៅ។