You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

ស្វាយរៀង៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់អាវុធហត្ថនារីចំនួន១២ នាក់ ក្នុងម្នាក់ៗទទួលបានបាច់ផ្កាចំនួន០១ បាច់ ហូលចំនួន០១ក្បិន កន្សែងពោះចំនួន០១ អាវយឺតត្រេអ៊ីចំនួន០១ និងថវិកាចំនួន១០០,០០០ រៀល សរុបថវិកាចំណាយទាំងអស់ចំនួន = ៣,០៧២,០០០ រៀល ។