You are currently viewing ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៈ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៦ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានពាំនាំនូវអង្ករ ដល់បញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺ ចំនួន ០៨ តោនផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជួ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឡើងធ្វើមតិស្វាគមន៏ថា ចំពោៈគណ:អធិបតី អំពីស្ថានភាពភូមិសាស្ត្រទូរទៅក្នុងខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ក្នុងរយ:ពេល ៩ខែ ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការចំណុះបញ្ជាការដ្ឋានទាំងអស់ បានបំពេញភារកិច្ចក្នុងការរក្សាស្ថេរភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណើ និងទប់ស្កាត់រាល់ការប៉ុនប៉ងនានា គ្រប់រូបភាពផងដែរ ។

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា កងរាជអាវុធហត្ថវុធខេត្តកំពង់ស្ពឺ បានបន្តថា នាពេលខាងមុខនឹងខិតខំបំពេញតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជួន ដោយផ្នែកតាមការចង្អុលបង្ហាញដោយផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារង នៃកងយោធពលខេមរ:ភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវខិតខំយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសការពារសន្តិសុខសណ្តាប់ធ្នាប់តាមមណ្ឌលបោះឆ្នោតនាពេលខាងមុខ និងខិតខំរក្សាសុខសុវត្ថិភាពជួនប្រជាពល សង្គមជាតិទាំងមូល និងរក្សាស្ថេរភាពនយោបាយក្នុងប្រទេសក្នុងនោះប្តេជ្ញាទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បន្តទប់ស្កាត់ទប់ស្កាត់រាល់ការប្រមូលផ្តុំមនុស្សបង្កចលាចលគ្រប់រូបភាព។

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ក្រៅពីការ ការងារ ការពារសន្តិសុខជួនប្រជាពលរដ្ឋ និងសង្គមជាតិកងរាជអាវុធហត្ថបានរួមសហការគ្នាក្នុងកសាងជំរំជំរកស្នាក់នៅ កន្លែងហូមចុករបស់កងទ័ពឲ្យបានប្រសើរផងដែរ ។

ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានថ្លែងកោតសរសើរដល់ កងកម្លាំងកងរាជអាវុធហត្ថខេតកំពង់ស្ពឺ ដែលជានិច្ចជកាល បានបំពេញភារកិច្ចក្នុងរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សារធាណ:ជួនប្រជាពលរដ្ឋ និងប្រទេសជាតិ អាវុធហត្ថខេត្តបានចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ជួយសង្គមជាតិយ៉ាងច្រើន ។

ឯកឧត្តម បានបន្តទៀតថា ដោយមានការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងមានការរួមចំណែកយ៉ាងសកម្មពីកងកំលាំងប្រដាប់អាវុធគ្រប់ភេទក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដោយសារមានការកិច្ចរក្សាស្ថេរភាពនយោបាយបានល្អពីសំណាក់រាជរដ្ឋាភិបាលដូចសព្វថ្ងៃនេះហើយទើបប្រទេសកម្ពុជាមានភាពរីកចំរើនលើគ្រប់វិស័យតាំងពីបាតដៃទទេរហូតដូចសព្វថ្ងៃនេះ ។

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងក្នុងឱកាសចូលរួមក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដល់នាយទាហាន នាយទាហានរងទាំងអស់ផងដែរ ។

ឯកឧត្តម បានថ្លែងថា ដោយមានការខិតខំប្រឹងប្រែងតស៊ូបំពេញភារកិច្ចរបស់កងកំលាំងទាំងអស់ជាពិសេសកម្លាំងអាវុធហត្ថ របស់យើងទើបធ្វើឱ្យប្រជាពលរដ្ឋ ប្រកបកិច្ចការងាររកស៊ីបានល្អប្រសើរ និងដេកបានលក់ស្រួលដូចសព្វថ្ងៃនេះ ។

ក្នុងនោះបងៗជាកងកងកំលាំងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួរសារ ប្រពន្ធកូន ផ្ទះសំបែងត្រូវបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ហើយរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់គ្រប់កាល:ទេសក្តិលើកកំពស់ជីវភាពដល់កងកំលាំងផងដែរ ។

ហើយក្នុងនាមលោកជាតំណាងរាស្រ្ត សូមកោតសសើដោយស្មោៈចំពោៈកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានខិតខំគ្រប់បែបយ៉ាងការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនពលរដ្ឋ ជាងនេៈទៅទៀតបានធ្វើពិធីបុណ្យជាតិធំៗក្នុងខេត្តមានសុខសន្តិភាពជារៀងរហូតមកផងដែរ ។
%e1%9f%92%e1%9f%a1

%e1%9f%92%e1%9f%a2

%e1%9f%92%e1%9f%a3

%e1%9f%92%e1%9f%a4

%e1%9f%92%e1%9f%a5

%e1%9f%92%e1%9f%a6

%e1%9f%92%e1%9f%a7

%e1%9f%92%e1%9f%a8

%e1%9f%92%e1%9f%a9

%e1%9f%92%e1%9f%a1%e1%9f%a0

%e1%9f%92%e1%9f%a1%e1%9f%a1

%e1%9f%92%e1%9f%a1%e1%9f%a2

%e1%9f%92%e1%9f%a1%e1%9f%a3