You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ

ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ

កណ្តាល៖ រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងលើកទិសដៅផែនការសកម្មភាពការងារខែមីនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងពិធីផ្សេងៗនាពេលខាងមុខ ថែមទាំងបានផ្សព្វផ្សាយ ណែនាំការងារមួយចំនួនទៀតរបស់អង្គភាព។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដោយមានការចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ អហ ក្រុង/ស្រុកទាំង ១១ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ៧៩នាក់ ចូលរួមផងដែរ។ នាឱកាសនោះ ក៏មានធ្វើពិធីប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់នាយ នាយរង កងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមឧបត្ថម្ភក្នុងការកសាងអង្គភាពនិងបានអបអរសាទរកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ទាំងអស់ រយៈពេល មួយខែកន្លងមកនេះ ក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្មទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ ក្នុងសង្គមជាតិ ពិសេសចូលរួមការពារ ថែរក្សា សន្តិភាព ។