កណ្តាល៖ ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ដើម្បីអបអរសាទរខួបលើកទី ១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”។ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង និងសមាជិកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះលោកមេបញ្ជាការ បានជូនវត្ថុអនុស្សាវរីយ៍ដល់អាវុធហត្ថនារីផងដែរ។