You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន

នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន

ប្រទេសវៀតណាម៖ ព្រឹក១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីសាកសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ ដែលជាយុទ្ធមិត្តធ្លាប់បម្រើកងទ័ពឆ្នាំ១៩៧៨ នឹងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកងទ័ព១៧៥ នៅប្រទេសវៀតណាម។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយឯក សរ ម៉ឺន បានចូលបម្រើកងទ័ពកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៧៨ នៅឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម។