You are currently viewing តំណាង លោក ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ប្រឹម សុវណ្ណ មានជំងឺវះកាត់សរសៃស្មាស្តំា

តំណាង លោក ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ប្រឹម សុវណ្ណ មានជំងឺវះកាត់សរសៃស្មាស្តំា

អនុវត្តតាមសេចក្តីណែនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយបានទទួលការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃ ព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នាង សាត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំថវិកាចំនួន ៣,១៩០,០០០រៀល  ដែលបានពីការចូលរួមចែករំលែក ពីនាយទាហាន នាយទាហានរងខុទ្ទកាល័យ ជូនលោកវរសេនីយ៍ទោ ប្រឹម សុវណ្ណ មានជំងឺវះកាត់សរសៃស្មាស្តំា និងជំងឺលើសឈាម កំពុងសម្រាកព្យាបាលនៅផ្ទះ បុរីអ័រគីដេ ផ្លូវ២០០៤។