You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ សហការ បង្ក្រាបបទល្មើសនេសាទ

ឧត្តរមានជ័យៈ នៅវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចភូមិបាត់ថ្កៅ ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

បើប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ឧបករណ៍ នេសាទខុសច្បាប់ (យ៉)ចំនួន០១គ្រឿង ដែលមានទំហំ ២០ម X ៣០ម។

បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។
g1

g2

g3