ប៉ៃលិន៖ នៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក នួន ធុល មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថនារី ដើម្បីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឈក្នុងយុគឌីជីថល”។ ក្នុងឱកាសនោះដែរលោក ឧត្ដមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានឧបត្ថម្ភវត្ថុអនុស្សាវរីយ៍ជូនដល់អាវុធហត្ថនារីចំនួន ៣នាក់ ក្នុងម្នាក់ ទទួលបាន ទឹកសុទ្ធវីតាល់ ០១កេស, ទឹកផ្លែឈើ ០១កេស, មី ០១កេស, ត្រីខ ០១យួរ និងថវិកាចំនួន ១០០,០០០ រៀល។