ព្រះសីហនុ៖ រសៀលថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីះនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារអធិការកិច្ចនៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំឆ្នាំ២០២២ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហួត សម្បត្តិ នាយករង អធិការកិច្ច អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។