You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់

កំពង់ឆ្នាំង៖ បានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាមស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រឹកទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ«ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន»(ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣-ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣) និងត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំទីតាំងនានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។