You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បង្ក្រាបបទល្មើសព្រៃឈើ

កំពង់ធំៈ នៅវេលាម៉ោង១៣ និង២៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូន ឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិតាប្រុក ឃុំឈូខ្សាច់ ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ធំ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទក្រញូងចំនួន១៣០ដុំ ដែលមានទម្ងន់ស្មើ៣៥៦គីឡូក្រាម និងរថយន្តម៉ាក កាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2R.5303 ចំនួន០១គ្រឿង ផងដែរ។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងធំ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ចំណែកសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

%e1%9e%90%e1%9f%a1

%e1%9e%90%e1%9f%a2

%e1%9e%90%e1%9f%a3

%e1%9e%90%e1%9f%a4
(អត្ថបទ ម៉ាន់ ដាវីត)