ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារសន្តិសុខនាគមាស ចុះត្រួតពិនិត្យ សិក្សាតម្រាយផ្លូវ និងការពារសន្តិសុខជូនក្បួនដឹកជញ្ជូនយោធបរិក្ខារយោធាចិនពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅ-មកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយស្ថិតនៅភូមិច្រកកូវ ឃុំពាមស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។