ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថវគ្គ១ ឆ្នាំ២០២៣ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ និងសិក្ខាកាម។