កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចូលរួមប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០២២ ជាមួយក្រុមការងារអធិការកិច្ចអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សុខ រដ្ឋា នាយករង អធិការកិច្ចអគ្គបញ្ជាការ ។