You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តរតនគិរី និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី បានចុះបង្រា្កបបទល្មើសធនធានធម្មជាតិ ឈើប្រភេទលេខ ១ ចំនួន ៤៤ កន្ទុយ ស្ថិតនៅភូមិមុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលជនមិនស្គាល់មុខ យកមកទុកចោលក្នុងចម្ការកៅស៊ូ ក្រុមហ៊ុន ហ័ងអាញ់ ។

បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស រងចាំប្រគល់ឲ្យជំនាញធ្វើការវាស់វែងនិងចាត់ការតាមនីតិវិធី ។